ព្រះត្រៃបិដក ភាគ ៣៧

 ​[​៤១៨​]​ ​ម្នាល​កស្សប​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​តថាគត​ ​បាន​សំដែង​ប្រាប់​ប្រពៃ​ហើយ​ ​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​តែ​ប្រព្រឹត្តទៅ​ ​ដើម្បី​ដឹង​ចំពោះ​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​និព្វាន​។​បេ​។​ ​ម្នាល​កស្សប​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​តថាគត​ ​សំដែង​ប្រាប់​ប្រពៃ​ហើយ​ ​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ដឹង​ចំពោះ​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បនិ​ព្វា​ន​។​ ​ម្នាល​កស្សប​ ​សម្ពោ​ជ្ឈង្គ​ ​ទាំង៧​ ​នេះឯង​ ​ដែល​តថាគត​ ​សំដែង​ប្រាប់​ប្រពៃ​ហើយ​ ​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ដឹង​ចំពោះ​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​និព្វាន​។​ ​
 [​៤១៩​]​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែនហើយ​ ​ពោជ្ឈង្គ​ទាំងឡាយ​ ​បពិត្រ​​ព្រះ​សុគត​ ​ពិតមែនហើយ​ ​ពោជ្ឈង្គ​ទាំងឡាយ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​ធម៌​នេះ​ចប់ហើយ​។​ ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​ក៏​ត្រេកអរ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ឯ​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​ក៏បាន​ជាសះស្បើយ​ ​ចាក​អាពាធ​នោះ​ ​មួយទៀត​ ​អាពាធ​នោះ​ ​ក៏​ព្រះ​មហាកស្សប​ដ៏​មាន​អាយុ​ ​បាន​លះបង់​ ​យ៉ាងនោះ​ហើយ​។​
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636852144865745317
ទៅកាន់ទំព័រ៖