ព្រះត្រៃបិដក ភាគ ៣៧

 ​[​៤២០​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុ​វន​ ​ជា​កល​ទ្ទ​ក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​គង់នៅ​ជិត​ភ្នំ​គិជ្ឈកូដ​ ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​មាន​ជំងឺ​ធ្ងន់​។​ ​
 [​៤២១​]​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ទ្រង់​ចូល​ទៅ​រក​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ហើយ​ ​ក៏​មាន​ព្រះពុទ្ធដីកា​ ​នឹង​ព្រះ​មហាមោគ្គល្លាន​ ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​មោគ្គលា្លន​ ​សរីរយន្ត​របស់​អ្នក​ ​ល្មម​អត់ធន់​បាន​ខ្លះ​ដែរ​ឬ​ ​អ្នក​ល្មម​ឲ្យ​ប្រព្រឹត្តទៅ​បាន​ខ្លះ​ដែរ​ឬ​ ​ទុក្ខវេទនា​ធូរ​ថយ​ទៅ​ ​មិន​ចំរើន​ឡើង​ ​មានតែ​ស្រាក​ស្រាន្ត​ទៅ​ ​មិន​រឹត​ឡើង​ទេ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សរីរយន្ត​របស់ខ្ញុំ​ព្រះអង្គ​ ​មិន​ល្មម​អត់ធន់​បានទេ​ ​មិន​ល្មម​ឲ្យ​ប្រព្រឹត្តទៅ​បានទេ​ ​ទុក្ខវេទនា​របស់ខ្ញុំ​ព្រះអង្គ​ ​ធ្ងន់​ពេក​ណាស់​ ​មិន​ធូរ​ថយ​ទេ​ ​មានតែ​រឹត​ឡើង​ ​មិន​ស្រាក​ស្រាន្ត​ទេ​។​ ​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636852145097338563
ទៅកាន់ទំព័រ៖