ព្រះត្រៃបិដក ភាគ ៣៧

 ​[​៤២៤​]​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែនហើយ​ ​ពោជ្ឈង្គ​ទាំងឡាយ​ ​បពិត្រ​​ព្រះ​សុគត​ ​ពិតមែនហើយ​ ​ពោជ្ឈង្គ​ទាំងឡាយ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ធម៌​នេះ​ចប់ហើយ​។​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ក៏​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ឯ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ក៏បាន​ជាសះស្បើយ​ ​ចាក​អាពាធ​នោះ​ ​អាពាធ​នោះ​ ​ក៏​ព្រះ​មហាមោគ្គល្លាន​ ​បាន​លះបង់​ ​យ៉ាងនោះ​ហើយ​។​ ​
 [​៤២៥​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុ​វន​ ​ជា​កល​ទ្ទ​ក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​មាន​ជំងឺ​ធ្ងន់​។​ ​
 [​៤២៦​]​ ​គ្រានោះ​ឯង​ ​ព្រះ​មហា​ចុន្ទ​ដ៏​មាន​អាយុ​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​មហា​ចុន្ទ​ដ៏​មាន​អាយុ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ត្រាស់​ ​ដូច្នេះ​ថា​ ​ម្នាល​ចុន្ទ​ ​ចូរ​អ្នក​សំដែង​ពោជ្ឈង្គ​ទាំងឡាយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពោជ្ឈង្គ​ ​ទាំង៧នេះ​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ប្រពៃ​ហើយ​ ​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​។​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​តើ​ដូចម្តេច​ខ្លះ​។​ ​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636852145702423172
ទៅកាន់ទំព័រ៖