ព្រះត្រៃបិដក ភាគ ៣៧

 [​៤២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​ទាំង៧នេះ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ឃ្លាតចាក​ទី​ ​មិនមែន​ជា​ត្រើយ​ ​ឲ្យ​ដល់ទី​ជា​ត្រើយ​។​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​សតិ​សម្ពោ​ជ្ឈង្គ១​។​បេ​។​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​ទាំង៧នេះឯង​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បីឲ្យ​ឃ្លាតចាក​ទី​ ​មិនមែន​ជា​ត្រើយ​ ​ឲ្យ​ដល់ទី​ជា​ត្រើយ​។​ ​
​[​៤៣០​]​ ​បណ្តា​មនុស្ស​ទាំងឡាយ​ ​ជន​ទាំងឡាយ​ឯណា​ ​ដល់​នូវ​ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​ជន​ទាំងឡាយ​នោះ​ ​មាន​ចំនួន​តិច​ទេ​ ​សត្វ​ក្រៅពី​នេះ​ ​សសៀរ​ទៅតាម​ត្រើយ​ ​គឺ​វដ្តៈ​។​ ​ពួក​ជន​ណា​ ​ប្រព្រឹត្ត​តាម​ធម៌​ក្នុង​ធម៌​ ​ដែល​ព្រះ​តថាគត​ ​សំដែង​ប្រាប់​ប្រពៃ​ហើយ​ ​ពួក​ជន​នោះ​ ​នឹង​ឆ្លងផុត​ទីកន្លែង​របស់​មច្ចុ​ ​ដែលគេ​ឆ្លង​បាន​ដោយ​លំបាក​ពេក​ ​ហើយ​ដល់​នូវ​ត្រើយ​ ​គឺ​ព្រះនិព្វាន​បាន​។​ ​បណ្ឌិត​លះបង់​ ​នូវ​ធម៌​ខ្មៅ​ ​ហើយ​ចំ​រើន​ធម៌​ស​
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636852146213692415
ទៅកាន់ទំព័រ៖