ព្រះត្រៃបិដក ភាគ ៣៧

​ចេញ​ចាក​អាល័យ​ ​អាស្រ័យ​ព្រះនិព្វាន​ ​ដែល​គ្មាន​សេចក្តី​អាល័យ​ហើយ​ ​គប្បី​លះបង់​កាម​ទាំងឡាយ​ ​ជា​អ្នក​ឥតមាន​កង្វល់​ ​ប្រាថ្នា​នូវ​សេចក្តី​ត្រេកអរ​ចំពោះ​ ​ក្នុង​សេចក្តី​ស្ងប់ស្ងាត់​ ​ដែល​សត្វ​ត្រេកអរ​បាន​ ​ដោយ​កម្រ​នោះ​ ​បណ្ឌិត​ត្រូវ​ធ្វើខ្លួន​ឲ្យ​ផូរផង់​ ​ចាក​សេចក្តី​សៅហ្មង​នៃ​ចិត្ត​ ​ពួក​ជន​ណា​ ​បាន​ចំរើន​ចិត្ត​ ​ដោយ​ប្រពៃ​ ​ក្នុង​សម្ពោ​ជ្ឈង្គ​ទាំងឡាយ​ ​ហើយ​មិនបាន​ប្រកាន់​មាំ​ ​ត្រេកអរ​ក្នុង​ការ​លះ​សេចក្តី​ប្រកាន់​ ​ពួក​ជន​នោះ​ ​រមែង​អស់​អាសវៈ​ ​មាន​សេចក្តី​រុងរឿង​ ​បរិនិព្វាន​ហើយ​ក្នុង​លោក​។​ ​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636852146406713455
ទៅកាន់ទំព័រ៖