ព្រះត្រៃបិដក ភាគ ៣៧

​ឧទាយិ​វគ្គ​


 [​៤៣៥​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​គេ​តែង​និយាយ​ថា​ ​ពោជ្ឈង្គ​ ​ពោជ្ឈង្គ​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដែល​ហៅថា​ ​ពោជ្ឈង្គ​ ​តើ​ដោយហេតុ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ ​ធម៌​ទាំងឡាយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​ ​ព្រោះហេតុនោះ​ ​ទើប​ហៅថា​ ​ពោជ្ឈង្គ​។​ ​
 [​៤៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​នឿយណាយ​ ​អាស្រ័យ​សេចក្តី​រលត់​ ​បង្អោន​ទៅ​រក​ការ​លះបង់​។​បេ​។​ ​ចំរើន​ ​នូវ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​សេចក្តី​នឿយណាយ​ ​អាស្រ័យ​សេចក្តី​រលត់​ ​បង្អោន​ទៅ​​រក​ការ​លះបង់​។​ ​ម្នាល​ភិក្ខុ​ ​ធម៌​ទាំងឡាយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ត្រាស់​ដឹង​ ​ព្រោះហេតុនោះ​ ​ទើប​ហៅថា​ ​ពោជ្ឈង្គ​។​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636852147536598081
ទៅកាន់ទំព័រ៖