ព្រះត្រៃបិដក ភាគ ៣៧

 ​[​៤៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​ ​ ​និង​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាវៈ​ ​ដ៏​ធំ​ទូលាយ​ ​ជាភិយ្យោភាព​ ​ព្រោះ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ ​និង​ធ្វើឲ្យ​ច្រើន​ ​នូវ​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​ ​នៃ​ឧទ្ធច្ចកុក្កុច្ចៈ​។​ ​
 ​[​៤៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិចិកិច្ឆា​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​ ​ ​និង​វិចិកិច្ឆា​ ​ដែល​កើតឡើង​ហើយ​ ​ក៏​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាវៈ​ ​ដ៏​ធំ​ទូលាយ​ ​ជាភិយ្យោភាព​ ​ព្រោះ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ ​និង​ធ្វើឲ្យ​ច្រើន​ ​នូវ​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​ ​នៃ​វិចិកិច្ឆា​។​ ​
 [​៤៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​ ​ ​និង​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​ដល់​ ​នូវ​ការ​ពេញ​បរិបូណ៌​ ​ដោយ​ភាវនា​ព្រោះ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ ​និង​ធ្វើឲ្យ​ច្រើន​ ​នូវ​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​ ​នៃ​សតិ​សម្ពោ​ជ្ឈង្គ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​ ​ ​និង​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​ដល់​ ​នូវ​ការ​ពេញ​បរិបូណ៌​ដោយ​ភាវនា​ ​ព្រោះ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ ​និង​ធ្វើឲ្យ​ច្រើន​ ​នូវ​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​ ​នៃ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​។​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636852148123331640
ទៅកាន់ទំព័រ៖