ព្រះត្រៃបិដក ភាគ ៣៧

 ​[​៤៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​មិន​មាន​ឧបាយ​ប្រាជ្ញា​ ​កាមច្ឆន្ទៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​ ​ ​និង​កាមច្ឆន្ទៈ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាវៈ​ ​ដ៏​ធំ​ទូលាយ​ ​ជាភិយ្យោភាព​។​ ​ព្យាបាទ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​ ​ ​និង​ព្យាបាទ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាវៈ​ ​ដ៏​ធំ​ទូលាយ​ ​ជាភិយ្យោភាព​។​ ​ថីនមិទ្ធៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​ ​ ​និង​ថីនមិទ្ធៈ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាវៈ​ ​ដ៏​ធំ​ទូលាយ​ ​ជាភិយ្យោភាព​។​ ​ឧទ្ធច្ចកុក្កុច្ចៈ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​ ​ ​និង​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាវៈ​ ​ដ៏​ធំ​ទូលាយ​ ​ជាភិយ្យោភាព​។​ ​វិចិកិច្ឆា​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​ ​ ​និង​វិចិកិច្ឆា​ ​ដែល​កើតឡើង​ហើយ​ ​ក៏​ប្រព្រឹត្តទៅ​ ​ដើម្បី​ភាវៈ​ដ៏​ធំ​ទូលាយ​ ​ជាភិយ្យោភាព​។​ ​
 [​៤៤៥​]​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​មិនកើត​ឡើង​ ​ទាំង​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រលត់​ទៅវិញ​។​បេ​។​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​មិនកើត​ឡើង​ ​ទាំង​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រលត់​ទៅវិញ​។​ ​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636852148387076726
ទៅកាន់ទំព័រ៖