ព្រះត្រៃបិដក ភាគ ៣៧

 ​[​៤៥០​]​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​ឧទាយិ​ដ៏​មាន​អាយុ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ពោជ្ឈង្គ​ ​ទាំង៧ប្រការ​ ​ដែល​បុគ្គល​បាន​ចំរើន​ដូចម្តេច​ ​បាន​ធ្វើឲ្យ​ច្រើន​ដូចម្តេច​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​ការ​អស់​ទៅ​ ​នៃ​តណ្ហា​។​ ​ម្នាល​ឧទាយិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​ ​នូវ​វិវេក​ ​អាស្រ័យ​ ​នូវ​វិ​រាគៈ​ ​អាស្រ័យ​ ​នូវ​និរោធ​ ​ដ៏​ទូលាយ​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ព្យាបាទ​ ​កាល​ភិក្ខុ​នោះ​ ​ចំរើន​ ​នូវ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​ ​នូវ​វិវេក​ ​អាស្រ័យ​ ​នូវ​វិ​រាគៈ​ ​អាស្រ័យ​ ​នូវ​និរោធ​ ​ដ៏​ទូលាយ​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ព្យាបាទ​ ​ភិក្ខុ​នោះ​ ​ក៏​លះបង់​តណ្ហា​ចេញ​បាន​។​បេ​។​ ​ភិក្ខុ​ចំរើន​ ​នូវ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​ ​នូវ​វិវេក​ ​អាស្រ័យ​ ​នូវ​វិ​រាគៈ​ ​អាស្រ័យ​ ​នូវ​និរោធ​ ​ដ៏​ទូលាយ​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636852149016172708
ទៅកាន់ទំព័រ៖