ព្រះត្រៃបិដក ភាគ ៣៧

​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ព្យាបាទ​ ​កាល​ភិក្ខុ​នោះ​ ​កំពុង​ចំរើន​ ​នូវ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​ ​នូវ​វិវេក​ ​អាស្រ័យ​ ​នូវ​វិ​រាគៈ​ ​អាស្រ័យ​ ​នូវ​និរោធ​ ​ដ៏​ទូលាយ​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ព្យាបាទ​ ​ភិក្ខុ​នោះ​ ​ក៏​លះបង់​តណ្ហា​ចេញ​ ​ព្រោះ​ការ​លះបង់​តណ្ហា​បាន​ ​ទើប​លះបង់​កម្ម​បាន​ ​ព្រោះ​ការ​លះបង់​កម្ម​បាន​ ​ទើប​លះបង់​សេចក្តី​ទុក្ខ​បាន​។​ ​ម្នាល​ឧទាយិ​ ​ការ​អស់​ទៅ​ ​នៃ​កម្ម​ ​ព្រោះ​អស់​ទៅ​នៃ​តណ្ហា​ ​ការ​អស់​ទៅ​ ​នៃ​សេចក្តី​ទុក្ខ​ ​ព្រោះ​អស់​ទៅ​នៃ​កម្ម​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​
 [​៤៥១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មគ្គ​ឯណា​ ​បដិបទា​ឯណា​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រលត់​ ​នៃ​តណ្ហា​ ​ចូរ​អ្នក​ទាំងឡាយ​ ​ចំរើន​មគ្គ​នោះ​ ​បដិបទា​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​មគ្គ​ដូចម្តេច​ ​បដិបទា​ដូចម្តេច​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​រលត់​ទៅ​ ​នៃ​តណ្ហា​។​ ​គឺ​ពោជ្ឈង្គ​ ​ទាំង៧នេះឯង​។​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​តើ​ដូចម្តេច​។​ ​គឺ​សតិ​សម្ពោ​ជ្ឈង្គ១​។​បេ​។​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ១​។​ ​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636852149227714807
ទៅកាន់ទំព័រ៖