ព្រះត្រៃបិដក ភាគ ៣៧

​មិនទាន់​បាន​ទម្លាយ​ចេញ​ ​រមែង​ចាក់ទម្លុះ​ទម្លាយ​ ​នូវ​គំនរ​ទោសៈ​ ​ដែល​ខ្លួន​មិនទាន់​បាន​ចាក់ទម្លុះ​ ​មិនទាន់​បាន​ទម្លាយ​ចេញ​ ​រមែង​ចាក់ទម្លុះ​ទម្លាយ​ ​នូវ​គំនរ​មោហៈ​ ​ដែល​ខ្លួន​មិនទាន់​បាន​ចាក់ទម្លុះ​ ​មិនទាន់​បាន​ទម្លាយ​ចេញ​។​ ​ម្នាល​ឧទាយិ​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​ប្រការ​ ​ដែល​ភិក្ខុ​បាន​ចំរើន​យ៉ាងនេះ​ ​បាន​ធ្វើឲ្យ​ច្រើនយ៉ាង​នេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ការ​ចាក់ទម្លុះ​ ​នូវ​ ​(​រាគាទិក្កិលេស​)​។​ ​
 [​៤៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពិចារណា​រក​មិនឃើញ​ធម៌​ដទៃ​ណាមួយ​ ​ដែល​ភិក្ខុ​បាន​ចំរើន​យ៉ាងនេះ​ ​បាន​ធ្វើឲ្យ​ច្រើនយ៉ាង​នេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​នូវ​ធម៌​ទាំងឡាយ​ ​ដែល​រាប់បញ្ចូល​ ​ក្នុង​ពួក​សញ្ញោជនៈ​ ​ដូចជា​ពោជ្ឈង្គ​ ​ទាំង៧នេះ​​ឡើយ​។​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សតិ​សម្ពោ​ជ្ឈង្គ១​។​បេ​។​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ១​។​ ​
 [​៤៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ពោជ្ឈង្គ​ ​ទាំង៧​ ​ដែល​ភិក្ខុ​បាន​ចំរើន​ដូចម្តេច​ ​បាន​ធ្វើឲ្យ​ច្រើន​ដូចម្តេច​ ​ទើប​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​នូវ​ធម៌​ទាំងឡាយ​ ​ដែល​រាប់បញ្ចូល​ ​ក្នុង​ពួក​សញ្ញោជនៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​ ​នូវ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​ ​នូវ​វិវេក​ ​អាស្រ័យ​ ​នូវ​វិ​រាគៈ​ ​អាស្រ័យ​ ​នូវ​និរោធ​ ​បង្អោន​ទៅ​ ​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636852149968097155
ទៅកាន់ទំព័រ៖