ព្រះត្រៃបិដក ភាគ ៣៧

 ​[​៤៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបក្កិលេស​ ​របស់​មាស​នេះ​ ​មាន៥យ៉ាង​ ​ដែល​ធ្វើឲ្យ​មាស​សៅហ្មង​ ​ទៅជា​របស់​មិន​ទន់​ផង​ ​មិន​គួរ​ដល់​ការងារ​ផង​ ​មិន​មាន​ពន្លឺផង​ ​ទៅ​ជា​ពុក​ពុយ​ផង​ ​មិន​គួរ​ប្រកបការងារ​ដោយ​ប្រពៃ​ផង​។​ ​ឧបក្កិលេស​ ​ទាំង៥​ ​តើ​អ្វីខ្លះ​។​ ​
 [​៤៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដែក​ជា​ឧបក្កិលេស​ ​របស់​មាស​ ​ដែល​ធ្វើឲ្យ​មាស​សៅហ្មង​ ​ទៅជា​របស់​មិន​ទន់​ផង​ ​មិន​គួរ​ដល់​ការងារ​ផង​ ​មិន​មាន​ពន្លឺផង​ ​ទៅ​ជា​ពុក​ពុយ​ផង​ ​មិន​គួរ​ប្រកបការងារ​ដោយ​ប្រពៃ​ផង១​។​ ​
 [​៤៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្ពាន់​ ​ជា​ឧបក្កិលេស​របស់​មាស​ ​ដែល​ធ្វើឲ្យ​មាស​សៅហ្មង​។​បេ​។​ ​
 [​៤៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំណប៉ាហាំង​ ​ជា​ឧបក្កិលេស​របស់​មាស​។​បេ​។​ ​
 [​៤៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សំណភក់​ ​ជា​ឧបក្កិលេស​របស់​មាស​។​បេ​។​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636852152182283799
ទៅកាន់ទំព័រ៖