ព្រះត្រៃបិដក ភាគ ៣៧

 ​[​៤៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្យាបាទ​ ​ជា​ឧបក្កិលេស​ ​នៃ​ចិត្ត​ ​ធ្វើឲ្យ​ចិត្ត​​សៅហ្មង​ ​ទៅជា​ចិត្ត​មិន​ទន់​ផង​ ​មិន​គួរ​ដល់​ភាវនា​កម្ម​ផង​ ​មិន​មាន​ពន្លឺផង​ ​ទៅជា​អ័ព្ទអួរ​ផង​ ​មិន​ដំ​កល់​មាំ​ដោយ​ប្រពៃ​ ​ដើម្បី​កិរិយា​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ផង​។​បេ​។​ ​
 [​៤៧៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបក្កិលេស​នៃ​ចិត្ត​ ​ទាំង៥នេះឯង​ ​ដែល​ធ្វើឲ្យ​ចិត្តសៅហ្មង​ ​ជា​ចិត្ត​មិន​ទន់​ផង​ ​មិន​គួរ​ដល់​ភាវនា​កម្ម​ផង​ ​មិន​មាន​ពន្លឺផង​ ​ទៅជា​អ័ព្ទអួរ​ផង​ ​មិន​ដំ​កល់​មាំ​ដោយ​ប្រពៃ​ ​ដើម្បី​កិរិយា​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ផង​។​ ​
 [​៤៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​ទាំង៧ប្រការ​នេះ​ ​ជា​គ្រឿង​មិន​រារាំង​ ​មិន​បិទបាំង​ ​មិនមែន​ជា​ឧបក្កិលេស​របស់​ចិត្ត​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​វិជ្ជា​ ​ ​និង​វិមុត្តិ​ផល​។​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​គឺ​អ្វីខ្លះ​។​ ​
 [​៤៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​ជា​គ្រឿង​មិន​រារាំង​ ​មិន​បិទបាំង​ ​មិនមែន​ជា​ឧបក្កិលេស​របស់​ចិត្ត​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​វិជ្ជា​ ​ ​និង​វិមុត្តិ​ផល​។​បេ​។​ ​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636852152776267773
ទៅកាន់ទំព័រ៖