ព្រះត្រៃបិដក ភាគ ៣៧
ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចុងនៃស្រូវ គេដំកល់ទុកត្រូវ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ នឹងទំលាយ នូវអវិជ្ជា នឹងញ៉ាំងវិជ្ជាឲ្យកើតឡើង នឹងបានធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានបាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ត្រូវ ដោយមគ្គភាវនា ដែលខ្លួនដំកល់ត្រូវ ហេតុនេះ រមែងមាន ជាប្រាកដ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ទិដ្ឋិដែលភិក្ខុនោះ ដំកល់ត្រូវ ក៏យ៉ាងនោះដែរ។
[៤៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុនឹងទំលាយ នូវអវិជ្ជា ញ៉ាំងវិជ្ជា ឲ្យកើតឡើង នឹងបានធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ត្រូវ ដោយមគ្គភាវនា ដែលខ្លួនដំកល់ត្រូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនឹងទំលាយ នូវអវិជ្ជា ញ៉ាំងវិជ្ជា ឲ្យកើតឡើង នឹងធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ត្រូវ ដោយមគ្គភាវនា ដែលខ្លួនដំកល់ត្រូវ យ៉ាងនេះឯង។
ID: 636851749812699575
ទៅកាន់ទំព័រ៖