ព្រះត្រៃបិដក ភាគ ៣៧

​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ខ្សោយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌៥ប្រការ​នេះឯង​ ​ជា​គ្រឿង​រារាំង​ ​ជា​គ្រឿង​បិទបាំង​ ​ជា​ឧបក្កិលេស​របស់​ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ខ្សោយ​។​ ​
 [​៤៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​ទាំង៧នេះឯង​ ​ជា​គ្រឿង​មិន​រារាំង​ ​មិន​បិទបាំង​ ​មិនមែន​ជា​ឧបក្កិលេស​របស់​ចិត្ត​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​វិជ្ជា​ ​ ​និង​វិមុត្តិ​ផល​។​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​ជា​គ្រឿង​មិន​រារាំង​ ​មិន​បិទបាំង​ ​មិនមែន​ជា​ឧបក្កិលេស​របស់​ចិត្ត​ទេ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ប្រព្រឹត្តទៅ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​វិជ្ជា​ ​ ​និង​វិមុត្តិ​ផល​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​មិនមែន​ជា​គ្រឿង​រារាំង​ ​មិនមែន​បិទបាំង​ ​មិនមែន​ជា​ឧបក្កិលេស​របស់​ចិត្ត​ទេ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​វិជ្ជា​ ​ ​និង​វិមុត្តិ​ផល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​៧នេះឯង​ ​មិនមែន​ជា​គ្រឿង​រារាំង​ ​មិនមែន​ជា​គ្រឿង​បិទបាំង​ ​មិនមែន​ជា​ឧបក្កិលេស​របស់​ចិត្ត​ទេ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​វិជ្ជា​ ​ ​និង​វិមុត្តិ​ផល​។​
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636852153767674478
ទៅកាន់ទំព័រ៖