ព្រះត្រៃបិដក ភាគ ៣៧

 ​[​៤៩៤​]​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​ដែល​ដល់​ ​នូវ​ការ​ពេញ​បរិបូណ៌​ ​ដោយ​ភាវនា​ ​ក្នុង​សម័យ​នោះ​ ​តើ​ដូចម្តេច​។​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដល់​នូវ​ការ​ពេញ​បរិបូណ៌​ ​ដោយ​ភាវនា​ ​ក្នុង​សម័យ​នោះ​។​បេ​។​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដល់​នូវ​ការ​ពេញ​បរិបូណ៌​ ​ដោយ​ភាវនា​ ​ក្នុង​សម័យ​នោះ​។​ ​ពោជ្ឈង្គ​ ​ទាំង៧នេះ​ ​រមែង​ដល់​នូវ​ការ​ពេញ​បរិបូណ៌​ ​ដោយ​ភាវនា​ ​ក្នុង​សម័យ​នោះ​។​ ​
 [​៤៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​ដែល​អរិយ​សាវក​ ​ធ្វើឲ្យ​ជា​ប្រយោជន៍​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ផ្ចង់ចិត្ត​ទាំងអស់​ ​ផ្អៀង​សោត​ប្រសាទ​ស្តាប់ធម៌​ ​សម័យ​នោះ​ ​នីវរណធម៌​ ​៥​ ​រមែង​មិន​មានដល់​ភិក្ខុ​នោះ​ឡើយ​ ​ពោជ្ឈង្គ​ ​ទាំង៧នេះ​ ​ក៏​ដល់​នូវ​ការ​ពេញ​ ​បរិបូណ៌​ ​ដោយ​ភាវនា​ ​ក្នុង​សម័យ​នោះ​ដែរ​។​ ​
 [​៤៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ដើម​ឈើ​ធំៗ​ ​មាន​គ្រាប់​តូច​ ​មាន​ទំហំ​ដើម​ធំ​ ​ដុះ​គ្រប​ដើមឈើ​ទាំងឡាយ​ ​ពួក​ដើមឈើ​ដែល​ដើម​ឈើ​ធំៗ​ដុះ​គ្រប​ ​ក៏​បាក់បែក​ខ្ទេចខ្ទី​ ​រលំ​ដួល​ទៅ​។​ ​
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 636852154267493066
ទៅកាន់ទំព័រ៖