ព្រះត្រៃបិដក ភាគ ៣៧

 ​[​៤៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដើម​ឈើ​ធំៗ​ ​ដែល​មាន​គ្រាប់​តូច​ ​មាន​ទំហំ​ដើម​ធំ​ ​ដុះ​គ្រប​ដើមឈើ​ទាំងឡាយ​ ​ពួក​ដើមឈើ​ ​ដែល​ឈើ​ធំៗ​ដុះ​គ្រប​ ​ក៏​បាក់បែក​ខ្ទេចខ្ទី​ ​រលំ​ដួល​ទៅ​ ​តើ​ដូចម្តេច​។​ ​ដើមឈើ​ទាំងនោះ​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ដើមពោធិ៍​បាយ​ ​ដើម​ជ្រៃ​ ​ដើម​លៀប​ ​ដើម​ល្វា​ ​ដើម​ជ្រៃក្រឹម​ ​ដើម​ត្រាង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដើម​ឈើ​ធំៗ​ទាំងនេះ​ឯង​ ​មាន​គ្រាប់​តូច​ ​មាន​ទំហំ​ដើម​ធំ​ ​ដុះ​គ្រប​ដើមឈើ​ទាំងឡាយ​ ​ពួក​ដើមឈើ​ ​ដែល​ឈើ​ធំៗ​ដុះ​គ្រប​ ​ក៏​បាក់បែក​ខ្ទេចខ្ទី​ ​រលំ​ដួល​ទៅ​។​ ​
 [​៤៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​មែនហើយ​ ​កុលបុត្ត​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លះបង់​ពួក​កាម​បែប​ណា​ ​ហើយ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​កុលបុត្ត​នោះ​ ​ត្រូវ​ពួក​កាម​បែប​នោះ​ ​ឬ​ពួក​កាម​ដ៏​លាមក​ក្រៃលែង​ជាង​នោះ​ទៅទៀត​ ​គ្រប​សង្កត់​ ​រួបរឹត​ដួល​ដេក​ទៅ​។​ ​
 [​៤៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌៥ប្រការ​នេះ​ ​ជា​គ្រឿង​រារាំង​ ​ជា​គ្រឿង​បិទបាំង​ ​ដុះ​រួបរឹត​ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ខ្សោយ​។​ ​ធម៌៥ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គឺ​កាមច្ឆន្ទៈ​ ​ជា​គ្រឿង​រារាំង​ ​ជា​គ្រឿង​បិទបាំង​ ​ដុះ​គ្រប​សង្កត់ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ ​ឲ្យមានកម្លាំង​ខ្សោយ១​។​ ​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636852154491825897
ទៅកាន់ទំព័រ៖