ព្រះត្រៃបិដក ភាគ ៣៧

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្យាបាទ​ ​ជា​គ្រឿង​រារាំង​ ​ជា​គ្រឿង​បិទបាំង​ ​ដុះ​គ្រប​សង្កត់ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ខ្សោយ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថីនមិទ្ធៈ​ជា​គ្រឿង​រារាំង​ ​ជា​គ្រឿង​បិទបាំង​ ​ដុះ​គ្រប​សង្កត់ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ខ្សោយ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧទ្ទ​ច្ច​កុក្កុ​ច្ចៈ​ ​ជា​គ្រឿង​រារាំង​ ​ជា​គ្រឿង​បិទបាំង​ ​ដុះ​គ្រប​សង្កត់ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ខ្សោយ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិចិកិច្ឆា​ ​ជា​គ្រឿង​រារាំង​ ​ជា​គ្រឿង​បិទបាំង​ ​ដុះ​គ្រប​សង្កត់ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ខ្សោយ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង៥នេះឯង​ ​ជា​គ្រឿង​រារាំង​ ​ជា​គ្រឿង​បិទបាំង​ ​ដុះ​គ្រប​សង្កត់ចិត្ត​ ​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ខ្សោយ​។​ ​
 [​៥០០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​ទាំង៧នេះ​ ​មិនមែន​ជា​គ្រឿង​រារាំង​ ​មិនមែន​ជា​គ្រឿង​បិទបាំង​ ​មិនមែន​ដុះ​គ្រប​សង្កត់ចិត្ត​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​វិជ្ជា​ ​ ​និង​វិមុត្តិ​ផល​។​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​មិនមែន​ជា​គ្រឿង​រារាំង​ ​មិនមែន​ជា​គ្រឿង​បិទបាំង​ ​មិនមែន​ដុះ​គ្រប​សង្កត់ចិត្ត​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​វិជ្ជា​ ​ ​និង​វិមុត្តិ​ផល​។​បេ​។​ ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636852154699787792
ទៅកាន់ទំព័រ៖