ព្រះត្រៃបិដក ភាគ ៣៧

​ឧបេក្ខា​សម្ពោ​ជ្ឈង្គ១​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​ទាំង៧នេះឯង​ ​មិនមែន​ជា​គ្រឿង​រារាំង​ ​មិនមែន​ជា​គ្រឿង​បិទបាំង​ ​មិនមែន​ដុះ​គ្រប​សង្កត់ចិត្ត​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​វិជ្ជា​ ​ ​និង​វិមុត្តិ​ផល​។​ ​
 [​៥០១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នីវរណធម៌​ ​៥ប្រការ​នេះ​ ​ជា​ធម្មជាត​ធ្វើឲ្យ​ខ្វាក់​ ​ធ្វើ​មិន​ឲ្យ​មាន​ចក្ខុ​ ​ធ្វើ​មិន​ឲ្យដឹង​ជាហេតុ​ ​ឲ្យ​រលត់​នៃ​បញ្ញា​ ​ជា​បក្ខពួក​ ​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​។​ ​នី​វរ​ណៈ​ធម៌​ ​៥ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ​ ​ជា​ធម្មជាត​ ​ធ្វើឲ្យ​ខ្វាក់​ ​ធ្វើ​មិន​ឲ្យ​មាន​ចក្ខុ​ ​ធ្វើ​មិន​ឲ្យដឹង​ ​ជាហេតុ​ឲ្យ​រលត់​ទៅ​នៃ​បញ្ញា​ ​ជា​បក្ខពួក​ ​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្យាបាទ​នី​វរ​ណៈ​ ​ជា​ធម្មជាត​ធ្វើឲ្យ​ខ្វាក់​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថីនមិទ្ធ​នី​វរ​ណៈ​ ​ជា​ធម្មជាត​ ​ធ្វើឲ្យ​ខ្វាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧទ្ធច្ច​កុក្កុ​ច្ច​នី​វរ​ណៈ​ ​ជា​ធម្មជាត​ធ្វើឲ្យ​ខ្វាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិចិកិច្ឆា​នី​វរ​ណៈ​ ​ជា​ធម្មជាត​ធ្វើឲ្យ​ខ្វាក់​ ​ធ្វើ​មិន​ឲ្យ​មាន​ចក្ខុ​ ​ធ្វើ​មិន​ឲ្យដឹង​ ​ជាហេតុ​ឲ្យ​រលត់​ទៅ​នៃ​បញ្ញា​ ​ជា​បក្ខពួក​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​។​ ​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636852154900799289
ទៅកាន់ទំព័រ៖