ព្រះត្រៃបិដក ភាគ ៣៧

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នីវរណធម៌​ ​៥ប្រការ​នេះឯង​ ​ជា​ធម្មជាត​ធ្វើឲ្យ​ខ្វាក់​ ​ធ្វើ​មិន​ឲ្យ​មាន​ចក្ខុ​ ​ធ្វើ​មិន​ឲ្យដឹង​ ​ជាហេតុ​ឲ្យ​រលត់​ទៅ​នៃ​បញ្ញា​ ​ជា​បក្ខពួក​ ​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​។​ ​
 [​៥០២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​ទាំង៧នេះ​ ​ជា​ធម៌​ធ្វើឲ្យ​មាន​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​ដឹង​ ​ជាហេតុ​ឲ្យ​ចំរើន​ប្រាជ្ញា​ ​មិនមែន​ជា​បក្ខពួក​ ​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រព្រឹត្តទៅ​ដើម្បី​ព្រះនិព្វាន​។​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​ជា​ធម៌​ធ្វើឲ្យ​កើត​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​ដឹង​ ​ជាហេតុ​ឲ្យ​ចំរើន​ប្រាជ្ញា​ ​មិនមែន​ជា​បក្ខពួក​ ​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ជា​ធម៌​ធ្វើឲ្យ​កើត​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​ដឹង​ ​ជាហេតុ​ឲ្យ​ចំរើន​ប្រាជ្ញា​ ​មិនមែន​ជា​បក្ខពួក​ ​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពោជ្ឈង្គ​ ​ទាំង៧នេះឯង​ ​ជា​ធម៌​ធ្វើឲ្យ​កើត​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​ដឹង​ ​ជាហេតុ​ឲ្យ​ចំរើន​ប្រាជ្ញា​ ​មិនមែន​ជា​បក្ខពួក​ ​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​។​ ​

​ចប់​ ​នីវរណ​វគ្គ​ ​ទី៤​។​

ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636852155130192410
ទៅកាន់ទំព័រ៖