ព្រះត្រៃបិដក ភាគ ៣៧

 ​[​៤៥​]​ ​សាវត្ថី​និទាន​។​ ​គ្រានោះ​ ​នន្ទិ​យ​បរិ​ព្វា​ជ​ក​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​នន្ទិ​យ​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ជា​ធម៌​មានដំណើរ​ទៅកាន់​ព្រះនិព្វាន​ ​មាន​ព្រះនិព្វាន​ ​ជាទី​ប្រព្រឹត្តទៅ​ ​ក្នុង​ខាងមុខ​ ​មាន​ព្រះនិព្វាន​ ​ជាទីបំផុត​ ​មាន​ប៉ុន្មាន​ហ្ន៎​។​ ​ម្នា​លន​ន្ទិយៈ​ ​ធម៌​ទាំងឡាយ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ជា​ធម៌​មានដំណើរ​ទៅកាន់​ព្រះនិព្វាន​ ​មាន​ព្រះនិព្វាន​ជាទី​ប្រព្រឹត្តទៅ​ខាងមុខ​ ​មាន​ព្រះនិព្វាន​ ​ជាទីបំផុត​នេះ​ ​មាន​ ​៨​ ​យ៉ាង​។​ ​ធម៌​ទាំង​ ​៨​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ១​។​បេ​។​ ​សម្មាសមាធិ១​។​ ​ម្នា​លន​ន្ទិយៈ​ ​ធម៌​ទាំង​ ​៨​ ​នេះឯង​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ជា​ធម៌​មានដំណើរ​ទៅកាន់​ព្រះនិព្វាន​ ​មាន​ព្រះនិព្វាន​ ​ជាទី​ប្រព្រឹត្តទៅ​ខាងមុខ​ ​មាន​ព្រះនិព្វាន​ ​ជាទីបំផុត​។​ ​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636851750355100599
ទៅកាន់ទំព័រ៖