ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥០៤​]​ ​ពោជ្ឈង្គ​ទាំង៧​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សតិ​សម្ពោ​ជ្ឈង្គ១​។​បេ​។​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​កាល​កន្លងទៅ​ហើយ​ ​ជា​យូរអង្វែង​ ​បាន​លះបង់​ ​នូវ​មានះ​ ​ទាំង៣​ ​ប្រការ​ចេញ​បាន​។​បេ​។​ ​នឹង​លះបង់​។​បេ​។​ ​រមែង​លះបង់​ ​ព្រោះ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងអស់​នោះ​ ​ជា​អ្នក​ចំរើន​ ​ជា​អ្នក​ធើ្វ​ឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧នេះឯង​។​ ​
 [​៥០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើតឡើង​ប្រាកដ​ ​នៃ​រតនៈ​ ​ទាំង៧​ ​ព្រោះ​ការ​កើត​ប្រាកដ​ ​នៃ​ស្តេច​ចក្រពត្តិ​។​ ​រតនៈ​ ​ទាំង៧​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ការ​កើត​ប្រាកដ​ ​នៃ​ចក្ក​រត​ន៍​​(​ចក្រ​កែវ​)​១​ ​ការ​កើត​ប្រាកដ​ ​នៃ​ហត្ថិ​រត​ន៍​ ​(​ដំរី​កែវ​)​១​ ​ការ​កើត​ប្រាកដ​ ​នៃ​អស្ស​រត​ន៍​​(​សេះ​កែវ​)​១​ ​ការ​កើត​ប្រាកដ​ ​នៃ​មណិ​រត​ន៍​ ​(​កែវមណី​)​១​ ​ការ​កើត​ប្រាកដ​ ​នៃ​ឥត្ថី​រត​ន៍​​(​ស្រីកែវ​)​១​ ​ការ​កើត​ប្រាកដ​ ​នៃ​គហបតី​រត​ន៍​ ​(​គហបតី​កែវ​)​១​ ​ការ​កើត​ប្រាកដ​នៃ​បរិនាយក​រត​ន៍​ ​(​នាយ​ឃ្លាំង​កែវ​)​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើត​ប្រាកដ​ ​នៃ​រតនៈ​ទាំង៧នេះ​ ​ព្រោះ​ការ​កើត​ប្រាកដ​ ​នៃ​សេ្តច​ចក្រពត្តិ​។​ ​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636852156008802664
ទៅកាន់ទំព័រ៖