ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើត​ប្រាកដ​ ​នៃ​ពោជ្ឈង្គ​ ​រតនៈ​ ​ទាំង៧​ ​ព្រោះ​ការ​កើត​ប្រាកដ​ ​នៃ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​ពោជ្ឈង្គ​ ​រតនៈ​ ​ទាំង៧​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ការ​កើត​ប្រាកដ​ ​នៃ​សតិ​សម្ពោ​ជ្ឈង្គ​រតនៈ១​។​បេ​។​ ​ការ​កើត​ប្រាកដ​ ​នៃ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​រតនៈ១​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើត​ប្រាកដ​ ​នៃ​ពោជ្ឈង្គ​រតនៈ​ ​ទាំង៧នេះ​ ​ព្រោះ​ការ​កើត​ប្រាកដ​ ​នៃ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​
 [​៥០៧​]​ ​ម្នាល​ភិ​ក្ខុង​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​ ​នូវ​មគ្គ​ ​ជា​គ្រឿង​ញ៉ាំ​ញី​ ​នូវ​មារ​ ​ ​និង​សេនា​របស់​មារ​ ​ដល់​អ្នក​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់ធម៌​នោះ​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​មគ្គ​ ​ដែល​ជា​គ្រឿង​ញ៉ាំ​ញី​មារ​ ​ ​និង​សេនា​នៃ​មារ​ ​តើ​ដូចម្តេច​។​ ​គឺ​ពោជ្ឈង្គ​ ​ទាំង៧នេះឯង​។​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សតិ​សម្ពោ​ជ្ឈង្គ១​។​បេ​។​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​មគ្គ​ ​ជា​គ្រឿង​ញ៉ាំ​ញី​មារ​ ​ ​និង​សេនា​នៃ​មារ​។​ ​
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636852156251686556
ទៅកាន់ទំព័រ៖