ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥១១​]​ ​ម្នាល​ភិក្ខុ​ ​ដែល​ហៅថា​មនុស្ស​មាន​ប្រាជ្ញា​ ​មិន​ល្ងង់ខ្លៅ​ ​ព្រោះ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​។​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សតិ​សម្ពោ​ជ្ឈង្គ​​១​។​បេ​។​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ១​។​ ​ម្នាល​ភិក្ខុ​ ​ដែល​ហៅថា​ ​មនុស្ស​មាន​ប្រាជ្ញា​ ​មិន​ល្ងង់ខ្លៅ​ ​ព្រោះ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧នេះឯង​។​ ​
 [​៥១២​]​ ​សាវត្ថី​និទាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​គេ​តែង​និយាយ​ថា​ ​មនុស្ស​កំសត់​ ​មនុស្ស​កំសត់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដែល​ហៅថា​ ​មនុស្ស​កំសត់​ ​តើ​ដោយហេតុ​ដូចម្តេច​។​ ​
 [​៥១៣​]​ ​ម្នាល​ភិក្ខុ​ ​ដែល​ហៅថា​ ​មនុស្ស​កំសត់​ ​ព្រោះ​មិនបាន​ចំរើន​ ​មិនបាន​ធ្វើឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​។​ ​ពោជ្ឈង្គ​ ​ទាំង៧​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សតិ​សម្ពោ​ជ្ឈង្គ១​។​បេ​។​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ១​។​ ​ម្នាល​ភិក្ខុ​ ​ដែល​ហៅថា​ ​មនុស្ស​កំសត់​ ​ព្រោះ​មិនបាន​ចំរើន​ ​មិនបាន​ធ្វើឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧នេះឯង​។​ ​
 [​៥១៤​]​ ​សាវត្ថី​និទាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​គេ​តែង​និយាយ​ថា​ ​មនុស្ស​មិន​កំសត់​ ​មនុស្ស​មិន​កំសត់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដែល​ហៅថា​ ​មនុស្ស​មិន​កំសត់​ ​តើ​ដោយហេតុ​ដូចម្តេច​។​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636852156756735443
ទៅកាន់ទំព័រ៖