ព្រះត្រៃបិដក ភាគ ៣៧

​បង្អោន​ទៅ​ ​ដើម្បី​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​បរិបូណ៌​ ​ដោយ​យោនិសោ​មនសិ​កា​រៈ​ ​រមែង​ចំរើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧យ៉ាងនេះ​ឯង​។​ ​
 [​៥២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ធ្វើ​ធម៌​ខាងក្រៅ​ ​ឲ្យ​ជា​អង្គ​ហើយ​ ​ក៏​មិនឃើញ​មានធម៌​ដទៃ​ ​សូម្បីតែ​អង្គ១​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កើតឡើង​ ​នៃ​ពោជ្ឈង្គ​ ​ទាំង៧​ ​បាន​ ​ដូចជា​ការ​មាន​មិត្រ​ល្អ​នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​គ្រឿង​ប្រាកដ​ ​ដល់​ភិក្ខុ​ដែល​មាន​មិត្រ​ល្អ​ ​ភិក្ខុ​នោះ​ ​នឹង​ចំរើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង​
​៧​។​ ​
 [​៥២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​មាន​មិត្រ​ល្អ​ ​រមែង​ចំរើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​នូវ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​ ​នូវ​វិវេក​។​បេ​។​ ​ចំរើន​ ​នូវ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​អាស្រ័យ​ ​នូវ​វិវេក​ ​អាស្រ័យ​ ​នូវ​វិ​រាគៈ​ ​អាស្រ័យ​ ​នូវ​និរោធ​ ​បង្អោន​ទៅ​ ​ដើម្បី​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​មាន​មិត្រ​ល្អ​ ​រមែង​ចំរើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ពោជ្ឈង្គ​ ​ទាំង៧​ ​យ៉ាងនេះ​ឯង​។​ ​

​ចប់​ ​ចក្កវត្តិ​វគ្គ​ ​ទី៥​។​

ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636852157664677374
ទៅកាន់ទំព័រ៖