ព្រះត្រៃបិដក ភាគ ៣៧

​នេះ​ធម៌​ជា​អាហារ​ ​របស់​ព្យាបាទ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​ព្យាបាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​រឹងរឹតតែ​កើត​ច្រើនឡើង​។​ ​
 [​៥២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​អ្វី​ ​ជា​អាហារ​របស់​ថីនមិទ្ធ​ ​ដែល​មិនទាន់​​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​ថីនមិទ្ធ​ ​ដែល​កើត​ហើយ​ ​ឲ្យ​រឹងរឹតតែ​កើត​ច្រើនឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​សេចក្តី​មិន​ត្រេកអរ​ ​ខ្ជិល​ ​មិត​ពត់​កាយ​ ​ពុលបាយ​ ​រួញរា​ចិត្ត​ ​ ​និង​ការ​ធ្វើ​នូវ​អយោ​និ​សោ​មនសិការ​ឲ្យ​ច្រើន​ ​ក្នុង​សេចក្តី​មិន​ត្រេកអរ​ ​ជាដើម​នោះ​ ​នេះ​ធម៌​ជា​អាហារ​ ​របស់​ថីនមិទ្ធ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​ថីនមិទ្ធ​ ​ដែល​កើត​ហើយ​ ​ឲ្យ​រឹងរឹតតែ​កើត​ច្រើនឡើង​។​ ​
 ​[​៥២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​អ្វី​ ​ជា​អាហារ​របស់​ឧទ្ទ​ច្ច​កុក្កុ​ច្ច​ ​ដែល​មិនទាន់​​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​ឧទ្ទ​ច្ច​កុក្កុ​ច្ច​ ​ដែល​កើត​ហើយ​ ​ឲ្យ​រឹងរឹតតែ​កើត​ច្រើន​​ឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​ការ​មិន​ស្ងប់ស្ងាត់​ចិត្ត​ ​ ​និង​ការ​ធ្វើ​នូវ​អយោ​និ​សោ​មនសិការ​ឲ្យ​ច្រើន​ ​ក្នុង​ការ​មិន​ស្ងប់ស្ងាត់​ចិត្ត​នោះ​ ​នេះ​ធម៌​ជា​អាហារ​ ​របស់​ឧទ្ទ​ច្ច​កុក្កុ​ច្ច​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​ឧទ្ទ​ច្ច​កុក្កុ​ច្ច​ ​ដែល​កើត​ហើយ​ ​ឲ្យ​រឹងរឹតតែ​កើត​ច្រើនឡើង​។
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 636852158683215631
ទៅកាន់ទំព័រ៖