ព្រះត្រៃបិដក ភាគ ៣៧
[៥៣១] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់បីតិសម្ពោជ្ឈង្គ ដែល
មិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បីតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានធម៌ទាំងឡាយ ដែលនាំឲ្យកើតបីតិសម្ពោជ្ឈង្គ និងការធ្វើនូវយោនិសោមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ របស់បីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បីតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៣២] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានការស្ងប់ស្ងាត់កាយ ការស្ងប់ស្ងាត់ចិត្ត និងការធ្វើ នូវយោនិសោមនសិការឲ្យច្រើន ក្នុងការស្ងប់ស្ងាត់នោះ នេះធម៌ជាអាហារ របស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
ID: 636852159388255957
ទៅកាន់ទំព័រ៖