ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​អ្វី​ ​ជា​អាហារ​របស់​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើត​ហើយ​ ​ឲ្យ​ចំរើន​បរិបូណ៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​សមាធិ​និមិត្ត​ ​អព្យ​គ្គ​និមិត្ត​ ​ ​និង​ការ​ធ្វើ​ ​នូវ​យោនិសោមនសិការ​ឲ្យ​ច្រើន​ ​ក្នុង​និមិត្ត​ទាំងនោះ​ ​នេះ​ធម៌​ជា​អាហារ​ ​របស់​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើត​ហើយ​ ​ឲ្យ​ចំរើន​បរិបូណ៌​។​ ​
 [​៥៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​អ្វី​ ​ជា​អាហារ​របស់​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​កើត​ហើយ​ ​ឲ្យ​ចំរើន​បរិបូណ៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ពួក​ធម៌​ ​ដែល​នាំឲ្យកើត​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ ​និង​ការ​ធ្វើ​នូវ​យោនិសោមនសិការ​ឲ្យ​ច្រើន​ ​ក្នុង​ធម៌​ទាំងនោះ​ ​នេះ​ធម៌​ជា​អាហារ​ ​របស់​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​កើត​ហើយ​ ​ឲ្យ​ចំរើន​បរិបូណ៌​។​ ​
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636852159637230198
ទៅកាន់ទំព័រ៖