ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​អ្វី​ ​មិនមែន​ជា​អាហារ​របស់​កាមច្ឆន្ទៈ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​កាមច្ឆន្ទៈ​ ​ដែល​កើត​ហើយ​ ​ឲ្យ​រឹងរឹតតែ​កើត​ច្រើនឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​អសុភ​និមិត្ត​ ​ ​និង​ការ​ធ្វើ​ ​នូវ​យោនិសោមនសិការ​ឲ្យ​ច្រើន​ ​ក្នុង​អសុភ​និមិត្ត​នោះ​ ​នេះ​ធម៌​ដែល​មិនមែន​ជា​អាហារ​ ​របស់​កាមច្ឆន្ទៈ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​កាមច្ឆន្ទៈ​ ​ដែល​កើត​ហើយ​ ​ឲ្យ​រឹងរឹតតែ​កើត​ច្រើនឡើង​។​ ​
 [​៥៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​អ្វី​ ​ដែល​មិនមែន​ជា​អាហារ​ ​របស់​ព្យាបាទ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​ព្យាបាទ​ ​ដែល​កើត​ហើយ​ ​ឲ្យ​រឹងរឹតតែ​កើត​ច្រើនឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​ចេ​តោ​វិមុត្តិ​ ​ ​និង​ការ​ធ្វើ​ ​នូវ​យោនិសោមនសិការ​ឲ្យ​ច្រើន​ ​ក្នុង​ចេ​តោ​វិមុត្តិ​នោះ​ ​នេះ​ធម៌​ដែល​មិនមែន​ជា​អាហារ​ ​របស់​ព្យាបាទ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​ព្យាបាទ​ ​ដែល​កើត​ហើយ​ ​ឲ្យ​រឹងរឹតតែ​កើត​ច្រើនឡើង​។​ ​
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636852159942827677
ទៅកាន់ទំព័រ៖