ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​អ្វី​ ​មិនមែន​ជា​អាហារ​ ​របស់​វិចិកិច្ឆា​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​វិចិកិច្ឆា​ ​ដែល​កើត​ហើយ​ ​ឲ្យ​រឹងរឹតតែ​កើត​ច្រើនឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ពួក​ធម៌​ជាកុសល​ ​ ​និង​អកុសល​ ​ពួក​ធម៌​ដែល​ប្រកបដោយ​ទោស​ ​ ​និង​ឥត​ទោស​ ​ពួក​ធម៌​ដែល​ថោកទាប​ ​ ​និង​ថ្លៃថ្លា​ ​ពួក​ធម៌​ជា​ចំណែក​ខ្មៅ​ ​ ​និង​ស​ ​ ​និង​ការ​ធ្វើ​នូវ​យោនិសោមនសិការ​ឲ្យ​ច្រើន​ ​ក្នុង​ធម៌​ទាំងនោះ​ ​នេះ​ធម៌​មិនមែន​ជា​អាហារ​ ​របស់​វិចិកិច្ឆា​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​វិចិកិច្ឆា​ ​ដែល​កើត​ហើយ​ ​ឲ្យ​រឹងរឹតតែ​កើត​ច្រើនឡើង​។​ ​
 [​៥៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​អ្វី​ ​ដែល​មិនមែន​ជា​អាហារ​ ​របស់​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើត​ហើយ​ ​ឲ្យ​ចំរើន​បរិបូណ៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​ពួក​ធម៌​ ​ជាទី​តាំងរបស់​​សតិ​សម្ពោ​ជ្ឈង្គ​ ​ ​និង​ការ​ធ្វើ​ ​នូវ​អ​មនសិការ​ឲ្យ​ច្រើន​ ​ក្នុង​ធម៌​ទាំងនោះ​ ​នេះ​ធម៌​មិនមែន​ជា​អាហារ​ ​របស់​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើត​ហើយ​ ​ឲ្យ​ចំរើន​បរិបូណ៌​។​ ​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636852160445126407
ទៅកាន់ទំព័រ៖