ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​អ្វី​ ​ដែល​មិនមែន​ជា​អាហារ​ ​របស់​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើត​ហើយ​ ​ឲ្យ​ចំរើន​បរិបូណ៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានតែ​ពួក​ធម៌​ ​ជាកុសល​ ​ ​និង​អកុសល​ ​ពួក​ធម៌​ដែល​ប្រកបដោយ​ទោស​ ​ ​និង​ឥត​ទោស​ ​ពួក​ធម៌​ដែល​ថោកទាប​ ​ ​និង​ថ្លៃថ្លា​ ​ពួក​ធម៌​ជា​ចំណែក​ខ្មៅ​ ​ ​និង​ស​ ​ ​និង​ការ​ធ្វើ​នូវ​អ​មនសិការ​ឲ្យ​ច្រើន​ ​ក្នុង​ធម៌​ទាំងនោះ​ ​នេះ​ធម៌​មិនមែន​ជា​អាហារ​ ​របស់​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើត​ហើយ​ ​ឲ្យ​ចំរើន​បរិបូណ៌​។​ ​
 [​៥៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ធម៌​អ្វី​ ​មិនមែន​ជា​អាហារ​ ​របស់​វីរិយ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​វីរិយ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើត​ហើយ​ ​ឲ្យ​ចំរើន​បរិបូណ៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មានការ​តាំង​ផ្តើម​ ​ការ​ខ្នះខ្នែង​ ​ការ​ប្រឹងប្រែង​ ​ការ​ធ្វើ​ ​នូវ​អ​មនសិការ​ឲ្យ​ច្រើន​ ​ក្នុង​ការ​តាំង​ផ្តើម​ ​ជាដើម​នោះ​ ​នេះ​ធម៌​មិនមែន​ជា​អាហារ​របស់​វីរិយ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើត​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​របស់​វីរិយ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើត​ហើយ​ ​ឲ្យ​ចំរើន​បរិបូណ៌​។​ ​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636852160701491070
ទៅកាន់ទំព័រ៖