ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥៤៩​]​ ​លំដាប់នោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ ​លុះ​ត្រឡប់​មក​អំពី​បិណ្ឌបាត​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​នៃ​ភត្ត​ ​ក៏​នាំគ្នា​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ក្នុងថ្ងៃនេះ​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​(​ឥឡូវ​​នេះ​)​ ​ពួក​យើង​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ទៅ​ ​ហាក់ដូចជា​នៅព្រឹកពេក​ ​បើ​ដូច្នោះ​ ​ពួក​យើង​គួរ​ចូល​ទៅ​ឯ​អារាម​ ​របស់​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​សិន​ចុះ​។​ ​បពិត្រ​ព្រះអង្គ​​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​ក៏បាន​នាំគ្នា​ចូល​ទៅ​ឯ​អារាម​ ​របស់​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យ​តិរិ្ថយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីយ​រាយ​ ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ទើប​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​ពួក​ខ្ញុំ​ព្រះអង្គ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យ​តិរិ្ថយ​ទាំងនោះ​ ​និយាយ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សមណគោតម​ ​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636852162015376220
ទៅកាន់ទំព័រ៖