ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ត្រិះរិះ​ពិចារណា​ ​ដោយ​ប្រាជ្ញា​ ​ក្នុង​ធម៌​​ទាំងឡាយ​ ​ជា​ខាងក្នុង​ ​រមែង​ដល់​នូវ​កិរិយា​ពិចារណា​ ​ការពិចារណា​នោះ​ឯង​ ​ជា​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ១​ ​បុគ្គល​ត្រិះរិះ​ពិចារណា​ ​ដោយ​ប្រាជ្ញា​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ខាងក្រៅ​ ​រមែង​ដល់​នូវ​កិរិយា​ពិចារណា​ ​ការពិចារណា​នោះ​ឯង​ ​ជា​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ១​ ​ព្រោះថា​ ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​នេះ​ ​រមែង​មកកាន់​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​នោះ​ ​មាន​ចំណែក២​ ​ដោយហេតុនេះ​ឯង​។​ ​
 [​៥៦២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ព្យាយាម​ណា​ ​ប្រព្រឹត្តទៅ​ក្នុង​កាយ​ ​សេចក្តី​ព្យាយាម​នោះ​ ​ជា​វីរិយ​សម្ពោ​ជ្ឈង្គ១​ ​សេចក្តី​ព្យាយាម​ណា​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ ​សេចក្តី​ព្យាយាម​នោះ​ ​ជា​វីរិយ​សម្ពោ​ជ្ឈង្គ១​ ​ព្រោះថា​ ​វីរិយ​សម្ពោ​ជ្ឈង្គ​នេះ​ ​រមែង​មកកាន់​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​វីរិយ​សម្ពោ​ជ្ឈង្គ​នោះ​ ​មាន​ចំណែក២​ ​ដោយហេតុនេះ​ឯង​។​ ​
 [​៥៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បីតិ​ណា​ ​ប្រកបដោយ​វិតក្កៈ​ ​ ​និង​វិចារៈ​ ​បីតិ​នោះ​ឯង​ ​ឈ្មោះថា​ ​បី​តិ​សម្ពោ​ជ្ឈង្គ១​ ​បីតិ​ណា​ ​មិន​មាន​វិតក្កៈ​ ​ ​និង​វិចារៈ​ ​បីតិ​នោះ​ ​ឈ្មោះថា​ ​បី​តិ​សម្ពោ​ជ្ឈង្គ១​ ​ព្រោះថា​ ​បី​តិ​សម្ពោ​ជ្ឈង្គ​នេះ​ ​រមែង​មកកាន់​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​បី​តិ​សម្ពោ​ជ្ឈង្គ​នោះ​ ​មាន​ចំណែក២​ ​ដោយហេតុនេះ​ឯង​។​
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 636852164029291409
ទៅកាន់ទំព័រ៖