ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ស្ងប់ស្ងាត់​កាយ​ណា​ ​សេចក្តី​ស្ងប់ស្ងាត់​កាយ​នោះ​ ​ឈ្មោះថា​ ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ១​ ​សេចក្តី​ស្ងប់ស្ងាត់​ចិត្ត​ណា​ ​សេចក្តី​ស្ងប់ស្ងាត់​ចិត្ត​នោះ​ ​ឈ្មោះថា​ ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ១​ ​ព្រោះថា​ ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​នេះ​ ​រមែង​មកកាន់​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​នោះ​ ​មាន​ចំណែក២​ ​ដោយហេតុនេះ​ឯង​។​ ​
 [​៥៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមាធិ​ណា​ ​មាន​វិតក្កៈ​ ​មាន​វិចារៈ​ ​សមាធិ​នោះ​ឈ្មោះថា​ ​សមា​ធិ​សម្ពោ​ជ្ឈង្គ១​ ​សមាធិ​ណា​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​សមាធិ​នោះ​ឈ្មោះថា​ ​សមា​ធិ​សម្ពោ​ជ្ឈង្គ១​ ​ព្រោះថា​ ​សមា​ធិ​សម្ពោ​ជ្ឈង្គ​នេះ​ ​រមែង​មកកាន់​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​សមា​ធិ​សម្ពោ​ជ្ឈង្គ​នោះ​ ​មាន​ចំណែក២​ ​ដោយហេតុនេះ​ឯង​។​ ​
 [​៥៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបេក្ខា​ណា​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ខាងក្នុង​ ​ឧបេក្ខា​នោះ​ ​ឈ្មោះថា​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ១​ ​ឧបេក្ខា​ណា​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ខាងក្រៅ​ ​ឧបេក្ខា​នោះ​ ​ឈ្មោះថា​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ១​ ​ព្រោះថា​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​នេះ​ ​រមែង​មកកាន់​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​នោះ​ ​មាន​ចំណែក២​ ​ដោយហេតុនេះ​ឯង​។​ ​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636852164293336512
ទៅកាន់ទំព័រ៖