ព្រះត្រៃបិដក ភាគ ៣៧

​វិហារ​វគ្គ​


 [​៤៧​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ប្រាថ្នា​ដើម្បី​សម្ងំ​នៅក្នុង​ទីស្ងាត់​អស់​កន្លះ​ខែ​ ​អ្នកណា​កុំ​គប្បី​ចូល​ទៅ​រក​តថាគត​ឡើយ​ ​វៀរលែងតែ​ភិក្ខុ​មួយ​រូប​ ​អ្នកនាំ​ ​នូវ​ចង្ហាន់​បិណ្ឌបាត​ទៅ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​អ្នកណាមួយ​ ​ក៏​មិន​ហ៊ាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្នុង​ទីនោះ​ឡើយ​ ​វៀរលែងតែ​ភិក្ខុ​មួយ​រូប​ ​អ្នកនាំ​នូវ​ចង្ហាន់​បិណ្ឌបាត​ទៅ​។​ ​
 [​៤៨​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​កន្លង​កាល​កន្លះ​ខែ​នោះ​ហើយ​ ​ក៏​ទ្រង់​ចេញ​ចាកទី​ស្ងាត់​ ​ហើយ​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បាន​ត្រាស់​ដឹង​ជាដំបូង​ ​ដោយ​ធម៌​ ​ជា​គ្រឿង​នៅឯណា​ ​តថាគត​ ​ក៏បាន​សម្រេចសម្រាន្ត​នៅ​ដោយ​ចំណែក​ ​នៃ​ធម៌​ ​ជា​គ្រឿង​នៅ​នោះ​ ​តថាគត​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​ការ​សោយ​
​អារម្មណ៍​ ​ព្រោះ​មិច្ឆាទិដ្ឋិ​ ​ជា​បច្ច័យ​ ​ក៏​មាន​ ​ការ​សោយអារម្មណ៍​ព្រោះ​សម្មាទិដ្ឋិ​ ​ជា​បច្ច័យ​ក៏​មាន​។​បេ​។​ ​ការ​សោយអារម្មណ៍​ ​ព្រោះ​មិច្ឆាសមាធិ​ជា​បច្ច័យ​ ​ក៏​មាន​ ​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636851751174097443
ទៅកាន់ទំព័រ៖