ព្រះត្រៃបិដក ភាគ ៣៧
សូមទ្រង់ព្រះមេត្តាប្រោស មិនគួរនឹងបង្កាត់ឲ្យឆេះបានទេ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ ចិត្តដែលរួញរា ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរួញរាហើយ ចិត្តនោះ មិនងាយនឹងឲ្យស្ទុះឡើង ដោយធម៌ទាំងឡាយនុ៎ះបានទេ។
[៥៧០] ម្នាលភិក្ខុទាំងឡាយ បើចិត្តរួញរាក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចំរើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនបីតិសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះចិត្តរួញរា ចិត្តនោះ ងាយនឹងឲ្យស្ទុះឡើងបាន ដោយធម៌ទាំងឡាយនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងបង្កាត់ភ្លើងតូច បុរសនោះ
ID: 636852164943153679
ទៅកាន់ទំព័រ៖