ព្រះត្រៃបិដក ភាគ ៣៧

​ក៏​ដាក់​ស្មៅ​ស្ងួត​ផង​ ​ដាក់​គោម័យ​ស្ងួត​ផង​ ​ដាក់​ឧស​ស្ងួត​ផង​ ​ផ្លុំ​ខ្យល់​អំពី​មាត់​ផង​ ​មិន​រោយ​អាចម៍ដី​ផង​ ​ក្នុង​ភ្លើង​តូច​នោះ​ ​តើ​បុរស​នោះ​ ​គួរ​នឹង​បង្កាត់ភ្លើង​តូច​ ​ឲ្យ​ឆេះ​ឡើង​បាន​ឬទេ​។​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​បើ​យ៉ាងហ្នឹង​ ​គួរ​នឹង​បង្កាត់​ឲ្យ​ឆេះ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនោះ​ដែរ​ ​ចិត្តរួញរា​ ​ក្នុង​សម័យ​ណា​ ​សម័យ​នោះ​ ​ជាកាលគួរនឹង​ចំរើន​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​ជាកាលគួរនឹង​ចំរើន​វីរិយ​សម្ពោ​ជ្ឈង្គ​ ​ជាកាលគួរនឹង​ចំរើន​បី​តិ​សម្ពោ​ជ្ឈង្គ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ចិត្តរួញរា​ ​ចិត្ត​នោះ​ ​ងាយ​នឹង​ឲ្យ​ស្ទុះឡើង​បាន​ ​ដោយ​ធម៌​ទាំងឡាយ​នុ៎ះ​។​ ​
 [​៥៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ចិត្តរាយមាយ​ ​ក្នុង​សម័យ​ណា​ ​សម័យ​នោះ​ ​ជា​កាលមិនគួរ​នឹង​ចំរើន​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​ជា​កាលមិនគួរ​នឹង​ចំរើន​វីរិយ​សម្ពោ​ជ្ឈង្គ​ ​ជា​កាលមិនគួរ​នឹង​ចំរើន​បី​តិ​សម្ពោ​ជ្ឈង្គ​ទេ​។​
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636852165178637148
ទៅកាន់ទំព័រ៖