ព្រះត្រៃបិដក ភាគ ៣៧

​ដំណើរ​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ចិត្តរាយមាយ​ហើយ​ ​ចិត្ត​នោះ​ ​មិន​ងាយ​នឹង​ឲ្យ​ស្ងប់​រម្ងាប់​ ​ដោយ​ធម៌​ទាំងឡាយ​នុ៎ះ​បានទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូច​បុរស​ ​មានប្រាថ្នា​នឹង​លត់​គំនរ​ភ្លើង​ដ៏​ធំ​ ​បុរស​នោះ​ ​ក៏​ដាក់​ស្មៅ​ស្ងួត​ផង​ ​ដាក់​គោម័យ​ស្ងួត​ផង​ ​ដាក់​ឧស​ស្ងួត​ផង​ ​ផ្លុំ​ខ្យល់​អំពី​មាត់​ផង​ ​មិន​រោយ​អាចម៍ដី​ផង​ ​ទៅ​ក្នុង​គំនរ​ភ្លើង​ធំ​នោះ​ ​តើ​បុរស​នោះ​ ​គួរ​នឹង​លត់​គំនរ​ភ្លើង​ធំ​បាន​ឬទេ​។​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​មិន​គួរ​នឹង​លត់​បានទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនោះ​ដែរ​ ​ចិត្តរាយមាយ​ ​ក្នុង​សម័យ​ណា​ ​សម័យ​នោះ​ ​ជា​កាលមិនគួរ​នឹង​ចំរើន​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​ជា​កាលមិនគួរ​នឹង​ចំរើន​វីរិយ​សម្ពោ​ជ្ឈង្គ​ ​ជា​កាលមិនគួរ​នឹង​ចំរើន​បី​តិ​សម្ពោ​ជ្ឈង្គ​ឡើយ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​ចិត្តរាយមាយ​ហើយ​ ​ចិត្ត​នោះ​ ​មិន​ងាយ​នឹង​ឲ្យ​ស្ងប់​រម្ងាប់​ ​ដោយ​ធម៌​ទាំងឡាយ​នុ៎ះ​បាន​ឡើយ​។​ ​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636852165398639731
ទៅកាន់ទំព័រ៖