ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥៧៤​]​ ​លំដាប់នោះ​ឯង​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ក៏​នាំគ្នា​ចូល​ទៅ​ឯ​អារាម​ ​របស់​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយ​នឹង​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ទើប​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ពួក​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​និយាយ​ដូច្នេះ​ថា​ ​នែ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ព្រះសមណគោតម​ ​តែង​សំដែងធម៌​ ​ប្រាប់​សាវក​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូល​មក​អាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​លះបង់​នីវរណធម៌៥​ ​ជា​គ្រឿង​សៅហ្មង​នៃ​ចិត្ត​ ​ដែល​ធ្វើ​ប្រាជ្ញា​ឲ្យមានកម្លាំង​ថយ​ ​ផ្សាយ​ចិត្ត​ ​ប្រកបដោយ​មេត្តា​ ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ក៏​ដូចគ្នា​។​ ​ទិសទី៣​ ​ក៏​ដូចគ្នា​។​ ​ទិសទី៤​ ​ក៏​ដូចគ្នា​។​ ​ចូរ​ផ្សាយ​ចិត្ត​ ​ប្រកបដោយ​មេត្តា​ ​ជា​ចិត្តធំ​ទូលាយ​ ​មិន​មាន​ប្រមាណ​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ទៅកាន់​សត្វលោក​ទាំងអស់​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​ទិស​ទទឹង​ ​គឺ​ទិ​សតូចៗ​ ​ដោយ​ការ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងអស់​ ​ក្នុង​ទី​ទាំងពួង​ ​តាម​ទំនង​នេះឯង​។​ ​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636852165963642048
ទៅកាន់ទំព័រ៖