ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥៨៣​]​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ក្នុង​ទីឯណោះ​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅ​បិណ្ឌ​បាត្រ​ ​ក្នុង​ហលិទ្ទ​វសន​និគម​។​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពួក​ខ្ញុំ​ព្រះអង្គ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ដំណើរ​ដែល​យើង​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ហលិទ្ទ​វសន​និគម​ ​នៅ​ព្រឹក​ណាស់​នៅឡើយ​ ​បើ​ដូច្នោះ​ ​គួរតែ​ពួក​យើង​ ​ចូល​ទៅ​ឯ​អារាម​ ​របស់​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​សិន​ចុះ​។​ ​
 [​៥៨៤​]​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​វេលា​នោះ​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​ក៏បាន​នាំគ្នា​ចូល​ទៅ​ឯ​អារាម​ ​របស់​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​ ​និង​ពាក្យ​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​ពួក​ខ្ញុំ​ព្រះអង្គ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​បាន​និយាយ​ដូច្នេះ​ថា​ ​នែ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ព្រះសមណគោតម​ ​តែង​សំដែងធម៌​ ​ប្រាប់​សាវក​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​មក​អាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​លះបង់​នីវរណធម៌៥​ ​ជា​គ្រឿង​សៅហ្មង​ចិត្ត​ ​ដែល​ធ្វើ​ប្រាជ្ញា​ ​ឲ្យមានកម្លាំង​ថយ​ ​រួច​ផ្សាយ​ចិត្ត​ ​ប្រកបដោយ​មេត្តា​ ​ទៅកាន់​ទិសទី១​។​បេ​។
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636852167107107450
ទៅកាន់ទំព័រ៖