ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥៩១​]​ ​អ្នក​ទាំងឡាយ​ ​ចូរ​ផ្សាយ​ចិត្ត​ ​ប្រកបដោយ​ឧបេក្ខា​ ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ក៏​ដូចគ្នា​។​ ​ទិសទី៣​ ​ក៏​ដូចគ្នា​។​ ​ទិសទី៤​ ​ក៏​ដូចគ្នា​។​ ​ចូរ​ផ្សាយ​ចិត្ត​ ​ប្រកបដោយ​ឧបេក្ខា​ ​ជា​ចិត្តធំ​ទូលាយ​ ​មិន​មាន​ប្រមាណ​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ទៅកាន់​សត្វលោក​ទាំងអស់​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​ទិស​ទទឹង​ ​ដោយ​ការ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងអស់​ ​ក្នុង​ទី​ទាំងពួង​ ​ដូច្នេះ​ដែរ​។​ ​
 [​៥៩២​]​ ​នែ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ ​ចុះ​ក្នុង​ដំណើរ​នេះ​ ​តើមាន​សេចក្តី​វិសេស​ដូចម្តេច​ ​មាន​សេចក្តី​អធិប្បាយ​ដូចម្តេច​ ​មានអំពើ​ផ្សេង​គា្ន​ដូចម្តេច​ ​របស់​ព្រះសមណគោតម​ក្តី​ ​យើង​ក្តី​ ​អំពី​ដំណើរ​ធម៌​ទេសនា​ ​នឹង​ធម៌​ទេសនា​ ​អំពី​ពាក្យ​ប្រៀនប្រដៅ​ ​នឹង​ពាក្យ​ប្រៀនប្រដៅ​។​ ​
 [​៥៩៣​]​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​វេលា​នោះ​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​មិនបាន​ត្រេកអរ​ ​មិន​ឃាត់​ហាម​ភាសិត​ ​របស់​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ទេ​ ​លុះ​មិន​ត្រេកអរ​ ​មិន​ឃាត់​ហាម​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ដើរចេញ​មក​ ​ដោយ​គិត​គ្នា​ថា​ ​យើង​គង់​នឹង​ដឹងសេចក្តី​ ​នៃ​ភាសិត​នុ៎ះ​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​មិនខាន​។​ ​
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636852167758304697
ទៅកាន់ទំព័រ៖