ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យ​តិរិ្ថយ​ ​និយាយ​យ៉ាងនេះ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សួរ​យ៉ាងនេះ​វិញ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​មេត្តា​ចេ​តោ​វិមុត្តិ​ ​ត្រូវ​ចំរើន​ដូចម្តេច​ ​មាន​គតិ​ដូចម្តេច​ ​មាន​សេចក្តី​ថ្លៃថ្លា​ដូចម្តេច​ ​មានផល​ដូចម្តេច​ ​មាន​ទីបំផុត​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​ករុណា​ចេ​តោ​វិមុត្តិ​ ​ត្រូវ​ចំរើន​ដូចម្តេច​ ​មាន​គតិ​ដូចម្តេច​ ​មាន​សេចក្តី​ថ្លៃថ្លា​ដូចម្តេច​ ​មានផល​ដូចម្តេច​ ​មាន​ទីបំផុត​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​មុទិតា​ចេ​តោ​វិមុត្តិ​ ​ត្រូវ​ចំរើន​ដូចម្តេច​ ​មាន​គតិ​ដូចម្តេច​ ​មាន​សេចក្តី​ថ្លៃថ្លា​ដូចម្តេច​ ​មានផល​ដូចម្តេច​ ​មាន​ទីបំផុត​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​ឧបេក្ខា​ចេ​តោ​វិមុត្តិ​ ​ត្រូវ​ចំរើន​ដូចម្តេច​ ​មាន​គតិ​ដូចម្តេច​ ​មាន​សេចក្តី​ថ្លៃថ្លា​ដូចម្តេច​ ​មានផល​ដូចម្តេច​ ​មាន​ទីបំផុត​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​សួរ​យ៉ាងនេះ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យ​តិរិ្ថយ​ ​មុខ​ជា​នឹង​ដោះស្រាយ​មិន​រួច​ផង​ ​នឹង​ដល់​ ​នូវ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ដ៏​ក្រៃលែង​ផង​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ដំណើរ​នោះ​ ​មិនជា​វិស័យ​ ​របស់​ពួក​អន្យ​តិរិ្ថយ​បរិ​ព្វា​ជ​ក​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636852167951075722
ទៅកាន់ទំព័រ៖