ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មុទិតា​ចេ​តោ​វិមុត្តិ​ ​តើ​ត្រូវ​ចំរើន​ ​ដូចម្តេច​ ​មាន​គតិ​ដូចម្តេច​ ​មាន​សេចក្តី​ថ្លៃថ្លា​ ​ដូចម្តេច​ ​មានផល​ ​ដូចម្តេច​ ​មាន​ទីបំផុត​ ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​ប្រកបដោយ​មុទិតា​។​ ​បេ​ ​។​ចំរើន​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ប្រកបដោយ​មុទិតា​ ​ដែល​អាស្រ័យ​នូវ​សេចក្តី​ស្ងប់ស្ងាត់​ ​អាស្រ័យ​នូវ​ការ​ប្រាស់​ចាក​រាគៈ​ ​អាស្រ័យ​នូវ​ការ​រលត់​ ​បង្អោន​ទៅកាន់​សេចក្តី​លះបង់​។​ ​បើ​ភិក្ខុ​នោះ​ ​ប្រាថ្នា​ថា​ ​សូមឲ្យ​អាត្មាអញ​ ​មាន​សេចក្តី​សំគាល់​ ​ក្នុង​របស់​ដែល​មិន​គួរ​ខ្ពើម​ ​ថា​ជា​របស់​គួរ​ខ្ពើម​ ​ដូច្នេះ​ ​ជា​អ្នកមាន​សេចក្តី​សំគាល់​ក្នុង​របស់​នោះ​ថា​ ​ជា​របស់​គួរ​ខ្ពើម​មែន​។​ ​បេ​។​ ​បើ​ប្រាថ្នា​ថា​ ​សូមឲ្យ​អាត្មាអញ​ ​កុំ​ជាប់ជំពាក់​នឹង​របស់​ទាំង​ ​២​ ​នោះ​ ​គឺ​របស់​មិន​គួរ​ខ្ពើម​ ​និង​របស់​គួរ​ខ្ពើម​ ​ហើយ​ជា​អ្នក​ព្រងើយកន្តើយ​ ​ប្រកបដោយ​សតិសម្បជញ្ញៈ​ដូច្នេះ​ ​ជា​អ្នក​ព្រងើយកន្តើយ​ ​មានសតិ​សម្បជញ្ញៈ​ ​ក្នុង​របស់​នោះ​ ​ក៏​កន្លង​បង់​នូវ​អាកាសានញ្ចាយតនៈ​សព្វអន្លើ​ ​រួច​ចូលកាន់​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ដោយ​បរិកម្ម​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ហៅ​មុទិតា​ចេ​តោ​វិមុត្តិ​ថា​ ​ជា​ ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ដ៏​ឧត្តម​។​ ​បើ​ភិក្ខុ​មិនទាន់​ចាក់ធ្លុះ​ ​នូវ​វិមុត្តិ​ដ៏​លើសលុប​ទេ​ ​ប្រាជ្ញា​ក៏​គង់មាន​ក្នុង​លោក​នេះ​ដែរ​។​
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 636852168752721574
ទៅកាន់ទំព័រ៖