ព្រះត្រៃបិដក ភាគ ៣៧
[៥៩៨] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាចេតោវិមុត្តិ តើត្រូវចំរើន ដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយឧបេក្ខា។ បេ ។ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយឧបេក្ខា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់ដែលមិនគួរខ្ពើមថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់គួរខ្ពើមថា ជារបស់មិនគួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់មិនគួរខ្ពើម បើប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់មិនគួរខ្ពើមផង គួរខ្ពើមផងថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើមថា ជារបស់មិនគួរខ្ពើម ដូច្នេះ
ID: 636852168927571575
ទៅកាន់ទំព័រ៖