ព្រះត្រៃបិដក ភាគ ៣៧

 ​[​៥០​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​កន្លង៣ខែ​នោះ​ហើយ​ ​ក៏​ចេញ​ចាកទី​ស្ងាត់​ ​ហើយ​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បាន​ត្រាស់​ដឹង​ជាដំបូង​ ​ដោយ​ធម៌​ជា​គ្រឿង​នៅឯណា​ ​តថាគត​ ​ក៏បាន​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ចំណែក​នៃ​ធម៌​ ​ជា​គ្រឿង​នៅ​នោះ​ ​តថាគត​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​ការ​សោយអារម្មណ៍​ព្រោះ​មិច្ឆាទិដ្ឋិ​ជា​បច្ច័យ​ក៏​មាន​ ​ការ​សោយអារម្មណ៍​ព្រោះ​រម្ងាប់​មិច្ឆាទិដ្ឋិ​ជា​បច្ច័យ​ក៏​មាន​ ​ការ​សោយអារម្មណ៍​ព្រោះ​សម្មាទិដ្ឋិ​ជា​បច្ច័យ​ក៏​មាន​ ​ការ​សោយអារម្មណ៍​ព្រោះ​រម្ងាប់​សម្មាទិដ្ឋិ​ជា​បច្ច័យ​ក៏​មាន​។​បេ​។​ ​ការ​សោយអារម្មណ៍​ព្រោះ​មិច្ឆាសមាធិ​ជា​បច្ច័យ​ក៏​មាន​ ​ការ​សោយអារម្មណ៍​ព្រោះ​រម្ងាប់​មិច្ឆាសមាធិ​ជា​បច្ច័យ​ក៏​មាន​ ​ការ​សោយអារម្មណ៍​ព្រោះ​សម្មាសមាធិ​ជា​បច្ច័យ​ក៏​មាន​ ​ការ​សោយអារម្មណ៍​ព្រោះ​រម្ងាប់​សម្មាសមាធិ​ជា​បច្ច័យ​ក៏​មាន​ ​ការ​សោយអារម្មណ៍​ព្រោះ​ឆន្ទៈ​ជា​បច្ច័យ​ក៏​មាន​ ​ការ​សោយអារម្មណ៍​ព្រោះ​រម្ងាប់​ឆន្ទៈ​ជា​បច្ច័យ​ក៏​មាន​ ​ការ​សោយអារម្មណ៍​ព្រោះ​វិតក្កៈ​ជា​បច្ច័យ​ក៏​មាន​ ​ការ​សោយអារម្មណ៍​ព្រោះ​រម្ងាប់​វិតក្កៈ​ជា​បច្ច័យ​ក៏​មាន​ ​ការ​សោយអារម្មណ៍​ព្រោះ​សញ្ញា​ជា​បច្ច័យ​ក៏​មាន​ ​ការ​សោយអារម្មណ៍​ព្រោះ​រម្ងាប់​សញ្ញា​ជា​បច្ច័យ​ក៏​មាន​ ​ឆន្ទៈ​មិន​រម្ងាប់​ក៏​មាន​ ​វិតក្កៈ​មិន​រម្ងាប់​ក៏​មាន​ ​សញ្ញា​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636851751725158962
ទៅកាន់ទំព័រ៖