ព្រះត្រៃបិដក ភាគ ៣៧
ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់មិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យអាត្មាអញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺរបស់មិនគួរខ្ពើម និងរបស់គួរខ្ពើម ហើយជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈដូច្នេះ ទៅជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈក្នុងរបស់នោះ ក៏កន្លងនូវវិញ្ញាណញ្ចាយតនៈសព្វអន្លើ រួចចូលកាន់អាកិញ្ចិញ្ញាយតនៈ ដោយបរិកម្មថា វត្ថុតិចតួចមិនមាន។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅឧបេក្ខាចេតោវិមុត្តិថា មានអាកិញ្ចិញ្ញាយតនៈដ៏ក្រៃលែង។ បើភិក្ខុមិនចាក់ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់មានក្នុងលោកនេះដែរ។
[៥៩៩] សាវត្ថីនិទាន។ គ្រានោះឯង សគារវព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីយរាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះសគារវព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ទើបទូលសួរសេចក្តីនេះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច
ID: 636852169167555301
ទៅកាន់ទំព័រ៖