ព្រះត្រៃបិដក ភាគ ៣៧

 ​[​៦០៣​]​ ​ម្នាល​ព្រាហ្មណ៍​ ​បាត្រ​ដែល​ពេញដោយ​ទឹក​ ​កំពុងតែ​ក្តៅ​ ​ពុះពោរ​ដោយ​ភ្លើង​ ​មាន​ចំហាយទឹក​ហុយ​ឡើង​ ​បុរស​មាន​ភ្នែកភ្លឺ​ ​ឆ្លុះមើល​ស្រមោល​មុខ​របស់​ខ្លួន​ ​ក្នុង​បាត្រ​ ​ដែល​ដាក់​ទឹក​នោះ​ ​ក៏​មិនដឹង​ ​មិនឃើញ​ច្បាស់លាស់​ឡើយ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​មានចិត្ត​ដែល​ព្យាបាទ​រួបរឹត​ ​ដែល​ព្យាបាទ​គ្រប​សង្កត់​ ​រមែង​មិនដឹង​ ​មិនឃើញ​ ​នូវ​ការ​រលាស់​ព្យាបាទ​ ​ដែល​កើត​ហើយ​ ​ឲ្យ​ច្បាស់លាស់​បាន​ ​ក្នុង​សម័យ​ណា​ ​ក្នុង​សម័យ​នោះ​ ​រមែង​មិនដឹង​ ​មិនឃើញ​ ​នូវ​ប្រយោជន៍​របស់​ខ្លួន​ច្បាស់លាស់​ផង​ ​នូវ​ប្រយោជន៍​អ្នកដទៃ​ផង​។​ ​បេ​ ​។​ ​ក្នុង​សម័យ​នោះ​ ​មិនដឹង​ ​មិនឃើញ​ ​នូវ​ប្រយោជន៍​ទាំង​ ​២​ ​ច្បាស់លាស់​ផង​ ​ឯ​មន្ត​ទាំងឡាយ​ ​បើទុកជា​ស្វាធ្យាយ​ ​អស់​កាលយូរ​អង្វែង​ ​ក៏​មិន​ភ្លឺច្បាស់​បាន​ ​មន្ត​ដែល​មិន​ស្វាធ្យាយ​ ​ចំា​បាច់​និយាយ​ថ្វី​ ​មាន​ឧបមេយ្យ​យ៉ាងនោះ​។​
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 636852178539361338
ទៅកាន់ទំព័រ៖