ព្រះត្រៃបិដក ភាគ ៣៧

 ​[​៦០៥​]​ ​ម្នាល​ព្រាហ្មណ៍​ ​បាត្រ​ដែល​ពេញដោយ​ទឹក​ ​មាន​សារាយ​ ​និង​ចក​ ​ត្រៀបត្រា​ជុំជិត​ ​បុរស​មាន​ភ្នែកភ្លឺ​ ​ឆ្លុះមើល​ស្រមោល​មុខ​របស់​ខ្លួន​ ​ក្នុងទឹក​នោះ​ ​រមែង​មិនដឹង​ ​មិនឃើញ​ច្បាស់លាស់​ឡើយ​ ​មាន​ឧបមា​ដូចម្តេច​មិញ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​មានចិត្ត​ ​ដែល​ថីនមិទ្ធៈ​រួបរឹត​ ​ដែល​ថីនមិទ្ធៈ​គ្រប​សង្កត់​ ​រមែង​មិនដឹង​ ​មិនឃើញ​នូវ​ការ​រលាស់​ថីនមិទ្ធៈ​ ​ដែល​កើត​ហើយ​ ​ឲ្យ​ច្បាស់លាស់​បាន​ ​ក្នុង​សម័យ​ណា​ ​ក្នុង​សម័យ​នោះ​ ​រមែង​មិនដឹង​ ​មិនឃើញ​នូវ​ប្រយោជន៍​ខ្លួន​ច្បាស់លាស់​ផង​ ​នូវ​ប្រយោជន៍​អ្នកដទៃ​ផង​។​ ​បេ​។​ ​ក្នុង​សម័យ​នោះ​ ​មិនដឹង​ ​មិនឃើញ​នូវ​ប្រយោជន៍​ទាំង​ ​២​ ​ច្បាស់លាស់​ផង​ ​ឯ​មន្ត​ទាំងឡាយ​ ​បើទុកជា​ស្វាធ្យាយ​ ​អស់​កាលយូរ​អង្វែង​ ​ក៏​មិន​ភ្លឺច្បាស់​បាន​ ​មន្ត​ដែល​មិន​ស្វាធ្យាយ​ ​ចំា​បាច់​និយាយ​ថ្វី​ ​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​។​
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636852178904222207
ទៅកាន់ទំព័រ៖