ព្រះត្រៃបិដក ភាគ ៣៧

 ​[​៦០៦​]​ ​ម្នាល​ព្រាហ្មណ៍​ ​មួយទៀត​ ​បុគ្គល​មានចិត្ត​ ​ដែល​ឧទ្ធច្ចកុក្កុច្ចៈ​រួបរឹត​ ​ដែល​ឧទ្ធច្ចកុក្កុច្ចៈ​គ្រប​សង្កត់​ ​រមែង​មិនដឹង​ ​មិនឃើញ​នូវ​ការ​រលាស់​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​កើត​ហើយ​ ​ឲ្យ​ច្បាស់លាស់​បាន​ ​ក្នុង​សម័យ​ណា​ ​ក្នុង​សម័យ​នោះ​ ​មិនដឹង​ ​មិនឃើញ​ ​នូវ​ប្រយោជន៍​របស់​ខ្លួន​ច្បាស់លាស់​ផង​ ​នូវ​ប្រយោជន៍​អ្នកដទៃ​ផង​ ​។​ ​បេ​ ​។​ ​ក្នុង​សម័យ​នោះ​ ​មិនដឹង​ ​មិនឃើញ​នូវ​ប្រយោជន៍​ ​ទាំង​ ​២​ ​ច្បាស់លាស់​ផង​ ​ឯ​មន្ត​ទាំងឡាយ​ ​បើទុកជា​ស្វាធ្យាយ​ ​អស់​កាលយូរ​អង្វែង​ ​ក៏​មិន​ភ្លឺច្បាស់​បាន​ ​មន្ត​ដែល​មិន​ស្វាធ្យាយ​ ​ចំា​បាច់​និយាយ​ថ្វី​ ​។​
 ​[​៦០៧​]​ ​ម្នាល​ព្រាហ្មណ៍​ ​បាត្រ​ដែល​ពេញដោយ​ទឹក​ ​ត្រូវ​ខ្យល់បក់​បោក​ ​រំភើប​ ​បែក​កើតជា​រលក​ ​បុរស​មាន​ភ្នែកភ្លឺ​ ​ឆ្លុះមើល​ស្រមោល​មុខ​របស់​ខ្លួន​ ​ក្នុងទឹក​នោះ​ ​មិន​គប្បី​ដឹង​ ​មិន​គប្បី​ឃើញច្បាស់​លាស់​បាន​ ​មាន​ឧបមា​ដូចម្តេច​មិញ​។​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​មានចិត្ត​ ​ដែល​ឧទ្ធច្ចកុក្កុច្ចៈ​រួបរឹត​ ​ដែល​ឧទ្ធច្ចកុក្កុច្ចៈ​គ្រប​សង្កត់​ ​រមែង​មិនដឹង​ ​មិនឃើញ​ ​នូវ​ការ​រលាស់​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​កើត​ហើយ​ ​ច្បាស់លាស់​ទេ​ ​ក្នុង​សម័យ​ណា​ ​ក្នុង​សម័យ​នោះ​ ​មិនដឹង​ ​មិនឃើញ​
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 636852179120574581
ទៅកាន់ទំព័រ៖