ព្រះត្រៃបិដក ភាគ ៣៧

​នូវ​ប្រយោជន៍​ខ្លួន​ច្បាស់លាស់​ផង​ ​នូវ​ប្រយោជន៍​អ្នកដទៃ​ផង​ ​។​ ​បេ​ ​។​ ​ក្នុង​សម័យ​នោះ​ ​រមែង​មិនដឹង​ ​មិនឃើញ​ ​នូវ​ប្រយោជន៍​ទាំង​ ​២​ ​ច្បាស់លាស់​ផង​ ​ឯ​មន្ត​ទាំងឡាយ​ ​បើទុកជា​ស្វាធ្យាយ​ ​អស់​កាលយូរ​អង្វែង​ ​ក៏​មិន​ភ្លឺច្បាស់​បាន​ ​មន្ត​ដែល​មិន​ស្វាធ្យាយ​ ​ចំា​បាច់​និយាយ​ថ្វី​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​។​
 [​៦០៨​]​ ​ម្នាល​ព្រាហ្មណ៍​ ​មួយវិញទៀត​ ​បុគ្គល​មានចិត្ត​ដែល​វិចិកិច្ឆា​រួបរឹត​ ​ដែល​វិចិកិច្ឆា​គ្រប​សង្កត់​ ​រមែង​មិនដឹង​ ​មិនឃើញ​នូវ​ការ​រលាស់​វិចិកិច្ឆា​ ​ដែល​កើត​ហើយ​ ​ច្បាស់លាស់​ទេ​ ​ក្នុង​សម័យ​ណា​ ​ក្នុង​សម័យ​នោះ​ ​រមែង​មិនដឹង​ ​មិនឃើញ​នូវ​ប្រយោជន៍​ខ្លួន​ច្បាស់លាស់​ផង​ ​នូវ​ប្រយោជន៍​អ្នកដទៃ​ផង​។​ ​បេ​។​ ​ក្នុង​សម័យ​នោះ​ ​រមែង​មិនដឹង​ ​មិនឃើញ​ ​នូវ​ប្រយោជន៍​ទាំង​ ​២​ ​ច្បាស់លាស់​ផង​ ​ឯ​មន្ត​ទាំងឡាយ​ ​បើទុកជា​ស្វាធ្យាយ​អស់​កាលយូរ​អង្វែង​ ​ក៏​មិន​ភ្លឺច្បាស់​បាន​ ​មន្ត​ដែល​មិន​ស្វាធ្យាយ​ ​ចំា​បាច់​និយាយ​ថ្វី​។​
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 636852179325096279
ទៅកាន់ទំព័រ៖